PARC 21 RESIDENCE រៀបចំពិធីសម្ពោធអគារខុនដូរ ផាក២១ ដើម្បីផ្តល់ជូនអតិថិជនសម័យថ្មី (ភ្នំពេញ)៖ PARC 21 RESIDENCE នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីសម្ពោធអគារខុនដូរ ផាក២១ ដើម្បីផ្តល់ជូនអតិថិជនសម័យថ្មី នូវបទពិសោធន៍ជីវិតបែបទំនើបស៊ីវិល័យ ការរស់ប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរ ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ។ នាឱកាសនេះដែរ អ្នកស្រី Pearl Yu នាយកផ្នែកលក់នៃគម្រោង PARC 21 Residence បានលើកឡើងថា ខុនដូ Parc 21 Residence របស់យើង។ យើងបានចាប់ផ្តើមគម្រោងនិងការរៀបចំច្បាប់និងការឌីសាញនេះតាំងពីពាក់កណ្តាលឆ្នាំ២០១៩ ហើយបានចាប់ផ្តើមធ្វើពិធីបញ្ចុះបឋមសិលានៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ។ ហើយការសាងសង់បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២០ វាត្រូវចំណាយពេលប្រហែល ៣ឆ្នាំ ដើម្បីបញ្ចប់គម្រោងនេះ។ ប្រសិនបើគ្មានការគាំទ្រពីក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់នេះទេ គម្រោងនេះមិនអាចដំណើរការបានទេ។ អ្នកស្រី Pearl Yu បានបន្ដថា ខ្ញុំសូមអរគុណដល់ដៃគូអាជីវកម្មរបស់យើង ក្រុមហ៊ុនសំណង់ Beascon ក្រុមហ៊ុន GCC ក្រុមហ៊ុន Slab Check សម្រាប់ការត្រួតពិនិត្យគុណភាពនៃសំណង់ និង ក្រុមហ៊ុនបំពាក់គ្រឿងសង្ហារឹម…
Read More