PARC 21 RESIDENCE រៀបចំពិធីសម្ពោធអគារខុនដូរ ផាក២១ ដើម្បីផ្តល់ជូនអតិថិជនសម័យថ្មី
(ភ្នំពេញ)៖ PARC 21 RESIDENCE នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីសម្ពោធអគារខុនដូរ ផាក២១
ដើម្បីផ្តល់ជូនអតិថិជនសម័យថ្មី នូវបទពិសោធន៍ជីវិតបែបទំនើបស៊ីវិល័យ ការរស់ប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរ ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ។
នាឱកាសនេះដែរ អ្នកស្រី Pearl Yu នាយកផ្នែកលក់នៃគម្រោង PARC 21 Residence បានលើកឡើងថា ខុនដូ Parc 21 Residence របស់យើង។ យើងបានចាប់ផ្តើមគម្រោងនិងការរៀបចំច្បាប់និងការឌីសាញនេះតាំងពីពាក់កណ្តាលឆ្នាំ២០១៩ ហើយបានចាប់ផ្តើមធ្វើពិធីបញ្ចុះបឋមសិលានៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ។ ហើយការសាងសង់បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២០ វាត្រូវចំណាយពេលប្រហែល ៣ឆ្នាំ ដើម្បីបញ្ចប់គម្រោងនេះ។ ប្រសិនបើគ្មានការគាំទ្រពីក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់នេះទេ គម្រោងនេះមិនអាចដំណើរការបានទេ។
អ្នកស្រី Pearl Yu បានបន្ដថា ខ្ញុំសូមអរគុណដល់ដៃគូអាជីវកម្មរបស់យើង ក្រុមហ៊ុនសំណង់ Beascon ក្រុមហ៊ុន GCC ក្រុមហ៊ុន Slab Check សម្រាប់ការត្រួតពិនិត្យគុណភាពនៃសំណង់ និង ក្រុមហ៊ុនបំពាក់គ្រឿងសង្ហារឹម និងជាពិសេសសូមអរគុណដល់ក្រុមការងារ Parc 21 របស់ខ្ញុំដែលបានបំពេញការងារយ៉ាងល្អ ចាប់តាំងពីដើមរហូតដល់បញ្ចប់គម្រោង។ ហើយយើងក៏មិនភ្លេចថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលមានទំនុកចិត្តមកលើក្រុមការងារយើងខ្ញុំ។
ជាថ្មីម្ដងទៀត អ្នកស្រី Pearl Yu បានបន្ថែមថា សូមថ្លែងអំណរគុណដល់ដៃគូអាជីវកម្មទាំងអស់ ក្រុមគ្រួសារ ញាតិមិត្ត និងមិត្តភ័ក្តិ ដែលបានមកចូលរួមព្រឹត្តិការណ៍នេះ ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ។
សូមជម្រាបថា គម្រោង PARC 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយម បំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែនេះ។ ដោយសារប្រជាប្រិយភាព របស់គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើងតម្លៃនៅក្នុងខែមករាខាងមុខ ខណៈដែលកាលបរិច្ឆេទ ដោយបច្ច្ចុប្បន្នក្រុមហ៊ុនបានប្រគល់យូនីតជូនអតិថិជនហើយអតិថិជនក៍បានរៀបចំដេគរ័ និង ចូលមកស្នាក់នៅជាបន្តើរៗហើយ។
ប្រសិនបើអតិថិនមានចំនាប់អារម្មណ៍ឫកំពុងស្វែងរកលំនៅឋានខុនដូរដែលសាងសងរួចជាស្រេចហើយអាចចូលស្នាក់តែម្តង សូមកុំភ្លេច Parc 21 ទាំងតំលៃសមរម្យ ទីតាំងកណ្តាលក្រុងនិង សំបូរ ទៅដោយ ភោជនីយដ្ឋាន ក្នុងស្រុក និង លក្ខណៈអន្តជាតិ Bistro Cafe និងងាយស្រួលក្នុងការធ្វើដំណើរទៅកន្លែងធ្វើការដែលអាចជៀសវាងការស្ទះចរាចរបាន សន្សំពេលវេលបានច្រើន កាត់បន្ថយភាពតានតឹងនៅពេលធ្វើដំណើរពីទីតាំងមួយទៅទីតាំងមួយ។
សម្រាប់ព៌ត័មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 010 503 977, 012 900 208